Child Protection Systems
PAGE RESULTS (1 RESULTS)
ការសន្យារបស់លោកនាយក៖ ការបញ្ចប់វដ្តនៃអំពើហិង្សានៅតាមជនបទក្នុងប្រទេសកម្ពុជា
លោក ម៉េង ហ៊ាង ដែលជាអ្នកដោះស្រាយ និងបញ្ជូនករណីអំពើហិង្សាលើកុមារយ៉ាងមានប្រសិទ្ធភាពនៅក្នុងសាលាបានមានប្រសាសន៍ថា៖ «ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងយន្តការការពារកុមារក្នុងសាលារៀន និងយន្តការការពារកុមារផ្អែកលើសហគមន៍ គឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា និងការពារកុមារពីគ្រប់ទម្រង់នៃអំពើហិង្សា ព្រមទាំងជួយលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ»។លោក ម៉េង ហ៊ាង អាយុ ៥៦ឆ្នាំ គឺជានាយកសាលាបឋមសិក្សា នៅតំបន់ជនបទក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដែលនៅទីនោះ សាលារៀនមួយចំនួននៅតែប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ដោយសារកុមារជាច្រើនបានរាយការណ៍ថាបានជួបប្រទះនូវទម្រង់ផ្សេងៗនៃអំពើហិង្សា ទាំងនៅក្នុងសាលារៀន និងក្នុងសហគមន៍។ បញ្ហាទាំងនេះនៅតែបន្តកើតមាន ដោយសារប្រព័ន្ធការពារកុមារមិនទាន់មានប្រសិទ្ធភាព។