Skip to main content

ក្ដីសង្ឃឹមនៃការប្រមូលផល៖ ផ្ទះសំណាញ់ដែលធន់នឹងអាកាសធាតុ បានលើកកម្ពស់អ្នកម្តាយវ័យក្មេងក្នុងខេត្តកោះកុង

23 Mar 2026 Cambodia

ខេត្តកោះកុង ជាខេត្តជាប់មាត់សមុទ្រ ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា អ្នកស្រី សាយឈុន អាយុ ២៨ ឆ្នាំ ធ្លាប់បានធ្វើការនឿយហត់លើការងារកសិកម្មតាមបែបប្រពៃណី។ អ្នកស្រីបានរំឮកថា៖ «ខ្ញុំ តែងតែជួបឧបសគ្គក្នុងការដាំដុះបន្លែ នៅពេលដែលព្យាយាមរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ដំណាំរបស់ខ្ញុំ តែងត្រូវបានបំផ្លាញដោយសត្វល្អិត ជំងឺ និងភ្លៀងខ្លាំង ដែលបណ្តាលឱ្យទទួលបានទិន្នផលទាប និងខាតបង់ចំណូល»

 

សម្ពាធ គឺច្រើនណាស់ក្នុងនាមជាអ្នកម្តាយវ័យក្មេងម្នាក់ ដែលរស់នៅជាមួយស្វាមី ឪពុកម្តាយជរា និងកូនស្រីអាយុ ៤ ឆ្នាំម្នាក់ដែលកំពុងរៀនថ្នាក់ទី ២។ ស្វាមីរបស់អ្នកស្រី ធ្វើការងារសំណង់ ចំណែកអ្នកស្រី សាយឈុន ធ្លាប់រកស៊ីនេសាទត្រី ប៉ុន្តែដោយសារទិន្នផលត្រីធ្លាក់ចុះ ពួកគេបានជួបការលំបាកក្នុងការចំណាយលើតម្រូវការប្រចាំថ្ងៃ សម្ភារៈសិក្សា និងតម្រូវការថ្នាំពេទ្យ។

អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរ នៅពេលដែលគម្រោង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុ (CAREP) ត្រូវបានអនុវត្តនៅក្នុងសហគមន៍របស់គាត់ ដែលទទួលបានមូលនិធិគាំទ្រដោយក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ អង្គការ Save the Children និងអង្គការមជ្ឈមណ្ឌលព្រហ្មវិហារធម៌ (MPC) បានដំឡើងផ្ទះសំណាញ់គម្រូរមួយ ដែលនៅទីនោះអ្នកស្រី សាយឈុន បានរៀនពីបច្ចេកទេសកសិកម្មវៃឆ្លាត។

Technical Support in Action: Saychhun and Our Project Team
ដោយទទួលបានការបំផុសគំនិតពីផ្ទះសំណាញ់គំរូរបស់កសិករក្នុងគម្រោង CAREP ម្នាក់ទៀតដែលនៅក្បែរនោះ អ្នកស្រីបានសម្រេចចិត្តសាងសង់ផ្ទះសំណាញ់ដែលមានតម្លៃទាបដោយខ្លួនឯងតាមលទ្ធភាពថវិកា។ តាមរយៈការចំណាយពេលសន្សំឈើចាស់ៗពីដីចំការ និងតំបន់ក្បែរៗនោះ អ្នកស្រីបានវិនិយោគលើផ្លាស្ទិក UV (ទំហំ ១០ ១០ ម៉ែត្រ) អស់ប្រហែល ៥០ ដុល្លារ និងសំណាញ់ចំហៀងអស់ ៣០ ដុល្លារ។ ជាមួយនឹងការវិនិយោគសរុបប្រហែល ១៧៥ ដុល្លារ អ្នកស្រីបានសាងសង់ផ្ទះសំណាញ់ទំហំ ៨ ១០ ម៉ែត្រ នៅជាប់ផ្ទះរបស់គាត់។
ជាមួយនឹងភាពច្នៃប្រឌិតសម្រាប់កូនស្រី អ្នកស្រី សាយឈុន ក៏បានធ្វើទោងយោលមួយនៅខាងក្នុងផ្ទះសំណាញ់តូចនោះ ដែលពួកគេអាចចំណាយពេលជាមួយគ្នា អំឡុងពេលប្រមូលផលដំណាំ។

ទិន្នផលទទួលបានយ៉ាងឆាប់រហ័ស។ ចាប់តាំងពីខែសីហាមក អ្នកស្រី សាយឈុន បានដាំដុះបន្លែស្លឹកចំនួន៤ វគ្គរួចមកហើយ រួមមានស្ពៃចង្កឹះ និងស្ពៃក្រញ៉ាញ់។ អ្នកស្រី រកចំណូលបានប្រហែល ៤០០,០០០ រៀល (១០០ ដុល្លារអាមេរិក) សរុបពីការលក់បន្លែ។ ចំណូលនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការចំណាយក្នុងគ្រួសារ សម្ភារៈសិក្សាសម្រាប់កូន អាហារ និងការសន្សំ។ បើប្រៀបធៀបទៅនឹងការធ្វើកសិកម្មពីមុន ផលិតភាព និងចំណូលរបស់គាត់បានកើនឡើងជាលំដាប់។
ដោយមើលឃើញពីច្នៃប្រឌិតរបស់គាត់ ថ្មីៗនេះគម្រោង CAREP បានផ្តល់សម្ភារៈបន្ថែមដល់អ្នកស្រី សាយឈុន។ ចាប់តាំងពីពេលនោះមក គាត់បានសាងសង់ផ្ទះសំណាញ់ទីពីរដែលមានទំហំធំជាងមុន (១៥ ម៉ែត្រ ៥ ម៉ែត្រ)។ ថ្ងៃនេះ គាត់មិនមែនត្រឹមតែជាកសិករដាំសម្រាប់តែហូបចុកទៀតទេ គាត់គឺជាអ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយផ្តល់បន្លែស្រស់ៗ និងមានសុវត្ថិភាពដល់អ្នកជិតខាង និងអាជីវករក្នុងស្រុក។
អ្នកទិញម្នាក់ក្នុងតំបន់ ដែលមកទិញស្ពៃចង្កឹះ បាននិយាយថា៖ «ខ្ញុំ តែងតែមកទិញបន្លែស្រស់ៗពីអ្នកស្រី សាយឈុន ព្រោះវាមានសុវត្ថិភាព និងគ្មានសារធាុតគីមី។ ខ្ញុំ អាចជួយគាំទ្រកសិករស្រ្តីក្នុងស្រុកឱ្យទទួលបានចំណូលបន្ថែមផងដែរ»

Saychhun in Front of Her Net house

ក្រៅពីការទទួលបានប្រាក់ចំណូលបន្ថែម អ្នកស្រី សាយឈុន ត្រូវបានគេទទួលស្គាល់ និងដើរតួជាគំរូ ដោយលើកទឹកចិត្តស្ត្រីៗដទៃទៀតនៅក្នុងភូមិឱ្យងាកមកប្រើប្រាស់បច្ចេកទេសដាំដុះធន់នឹងអាកាសធាតុ។

ខណៈពេលកំពុងកាន់បន្លែស្ពៃចង្កឹះមួយបាច់ក្នុងដៃ អ្នកស្រីនិយាយទាំងទឹកមុខញញឹមថា៖  «ការដាំបន្លែនៅផ្ទះ គឺជាមុខរបរដែលសមស្របបំផុតសម្រាប់ស្ត្រី» «វាអាចឱ្យយើងរកចំណូលបាន ហើយក៏បាននៅជិតគ្រួសារ ជាពិសេសកូនស្រីតូចរបស់ខ្ញុំ។ បន្លែលូតលាស់បានលឿន អាចផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយទទួលបានផលវិញយ៉ាងរហ័ស»

តាមរយៈភាពជាដៃគូជាមួយអង្គការ Save the Children និងអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ អ្នកស្រី សាយឈុន បានផ្លាស់ប្តូរពីកសិករដែលងាយរងគ្រោះ លក្ខណអាជីវកម្មដែលមានទំនុកចិត្ត ដោយបង្ហាញជាមួយនឹងឧបករណ៍ និងចំណេះដឹងថា ស្ត្រីអាចដឹកនាំក្នុងកសិកម្មដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

Related News